កម្ពុ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ( បា. ) មាស; កងដៃមាស; ខ្យងស័ង្ខ ។ កម្ពុម័យ អ្វីៗដែលគេធ្វើដោយមាស, ដែលគេយកមាសធ្វើ ។ កម្ពុមាលា កម្រងមាស, ខ្សែមាស ។ វេវ. សុវណ្ណមាលា ។ល។ ពាក្យថា មាស នេះ សំ. បា. មានឈ្មោះជាវេវចនៈច្រើន, ដោយសង្ខេបមាន ១៣ ប្រភេទគឺ សុវណ្ណៈ, សោណ្ណៈ, កនកៈ, កញ្ចនៈ, ឬ កាញ្ចនៈ, សិង្គី, ជម្ពូនទៈ, ហរី, កម្ពុ, ចារុ, ហដកៈ ឬ ហាដកៈ, តបនីយៈ, ជាតរូបៈ, ហេមៈ, បើរាប់សត្ថុវណ្ណៈ មួយទៀតផ្សំផងជា ១៤ ឈ្មោះ, សព្ទទាំង ១៤ នេះ ប្រែថា មាស ដូចគ្នា ផ្សេងគ្នាតែដើមកំណើតនិងព័ណ៌សម្បុរប៉ុណ្ណោះ ( ពាក្យទាំងនេះសម្រាប់ប្រើក្នុងកាព្យដែលកវីត្រូវការប្រើ ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖