Posted on Leave a comment

តើពាក្យ «កម្ពុជ» មានន័យដូចម្ដេច ?


កម្ពុជ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ( បា.​ ) ម. ព. កម្ពុជ ឬ កម្ពុជា ។ ពាក្យ​សម្រាប់​ប្រើ​ផ្សំ​ជាមួយ​នឹង​សព្ទ​ដទៃ​ជា​សមាស​នាម ( អ. ថ. កម្ពុជៈ ) ដូច​ជា កម្ពុជ​ប្រទេស ប្រទេស​កម្ពុជា ។ កម្ពុជ​មិត្រ មិត្រ​របស់​ប្រទេស​កម្ពុជា ។ កម្ពុជ​រដ្ឋ រដ្ឋ ឬ ប្រទេស​កម្ពុជា ( ប្រទេស​ខ្មែរ ) ជាដើម​ ។
​​​​​            ( សំ. ) ( កម្ពុ “មាស” + ជ ឬ ជា “កើត, កំណើត” = សុវណ្ណ​ភូមិ “ទី​កើត​មាស, ភូមិ​ប្រទេស​ជា​ទី​កើត​នៃ​មាស” ) ពាក្យ​នេះ​ជា​ឈ្មោះ​នៃ ប្រទេស​ខ្មែរ​យើង, យើង​ហៅ​ប្រទេស​របស់​យើង​ថា កម្ពុជ​រដ្ឋ ក៏​បាន, ថា កម្ពុជ​ប្រទេស ក៏​បាន, ថា ប្រទេស​កម្ពុជា ក៏​បាន, ថា ប្រទេស​ខ្មែរ ក៏​បាន, ថា ខេមរ​ប្រទេស ក៏​បាន, ថា ខេមរ​រដ្ឋ ក៏​បាន កាល​ណា​បើ​កវី​ជាតិ​យើង​ត្រូវ​ការ​ប្រើ​ក្នុង​កាព្យ ឬ​ក្នុង​ការ​តែង​សេចក្ដី​ជា​ពាក្យ​រាយ​ខ្លះ, យើង​អាច​ហៅ​ប្រទេស​យើង​បាន​តាម​ត្រូវ​ការ, ប៉ុន្តែ​ពាក្យ​ប្រើ​ក្នុង​ផ្លូវ​ការ យើង​សរសេរ យើង​ហៅ កម្ពុជ​រដ្ឋ ឬ ប្រទេស​កម្ពុជា; ឯ​ជន​បរទេស គេ​ហៅ​តាម​យើង​ដែរ​ក៏​មាន គេ​ហៅ​តាម​ការ​សន្មតិ​របស់​គេ​ក៏​មាន ដូច​ជា​បារាំងសែស គេ​ហៅ​ប្រទេស​យើង​ថា​ Cambodge, អង់គ្លេសហៅ​ថា Cambodia. អ្នក​បរទេស​ខ្លះ​ទៀត​ហៅ​ថា Cambodja, ខ្លះ​ហៅ Kambuja ។ល។ ប្រទេស​កម្ពុជា​យើង តាំង​ពី​ត្រឡប់​បាន​ឋានៈ​ជា​ប្រទេស ឯករាជ្យ អព្យាក្រឹត ពុទ្ធ​សាសនិក កើត​មាន​សង្គម​រាស្រ្ត​និយម ដោយ​ព្រះ​គតិ​បណ្ឌិត​ដ៏​ឈ្លាស​វាងវៃ​ភ្លឺ​ថ្លា​នៃ សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​ប្រមុខ​រដ្ឋ របស់​យើង​រៀង​មក យើង​មាន សាមគ្គី ស្រុះ​គ្នា​ដូច​គេ​វេញ​ខ្សែ​បញ្ចូល​ធ្លុង​មាំមួន​រឹងប៉ឹង យើង​បាន​ប្រកប​ដោយ​សន្តិសុខ សន្តិភាព វឌ្ឍនភាព លូត​លាស់ ចម្រុងចម្រើន កើតកើន​ឡើង​ជានិច្ច ស្ទើរ​តែ​នឹង​គណនា​ត្រា​រាប់​ពុំ​បាន​ប្រមាណ​ពុំ​អស់​មាន​កិត្តិ​នាម​ថា ខ្មែរ​ជួយ​ខ្មែរ​គ្នា​ឯង​ដោយ​ពេញ​សមត្ថភាព, ខ្មែរ​បង្កើត​ជីវភាព​ខ្លួន​ឯង, បង្កើត​សុខ​សន្តិភាព​ខ្លួន​ឯង, បង្កើត​វឌ្ឍនភាព​ខ្លួន​ឯង, ខ្មែរ​មាន​កល្យាណ​មិត្រ​ច្រើន​ក្នុង​សកល​លោក ។ល។ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply