Posted on Leave a comment

តើពាក្យ «កោះ» មានន័យដូចម្ដេច ?


កោះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហៅដោយអំណាចអាជ្ញា ។

ឧទាហរណ៍៖ ដីកាកោះ ។

               អំពាវនាវហៅ ( ឆ្កែ ) ។

ឧទាហរណ៍៖ឆ្កែកោះអណ្តើក ។

              លើកផ្គងឡើង, ច្រើននិយាយតែខាងធ្នូសរ ។

ឧទាហរណ៍៖ កោះសរតម្រង់ ។

             ធ្វើវត្ថុមានគ្រឿងបរិភោគជាដើមឲ្យមានទឹកព័ទ្ធជុំវិញមានសណ្ឋានជាកោះ​ ។

ឧទាហរណ៍៖យកស្ករទៅកោះទឹកកុំឲ្យស្រមោចស៊ីបាន។

             ថ្ពក់​ ​។

ឧទាហរណ៍៖​ ក្បឿងកោះជាប់នៅដៃរណែង ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​ ទីដី ឬ ភ្នំ ដែលមានទឹកព័ទ្ធជុំវិញ ។
ឧទាហរណ៍៖ កោះកុង, កោះទន្សាយ ។

              អវយវៈក្នុងពោះបក្សី ។

ឧទាហរណ៍៖​ កោះមាន់, កោះទា ។

?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា​ ផ្ទៃដីដែលហ៊ុមព័ទ្ធដោយទឹកសមុទ្រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply