កោះ
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហៅដោយអំណាចអាជ្ញា ។
ឧទាហរណ៍៖ ដីកាកោះ ។
អំពាវនាវហៅ ( ឆ្កែ ) ។
ឧទាហរណ៍៖ឆ្កែកោះអណ្តើក ។
លើកផ្គងឡើង, ច្រើននិយាយតែខាងធ្នូសរ ។
ឧទាហរណ៍៖ កោះសរតម្រង់ ។
ធ្វើវត្ថុមានគ្រឿងបរិភោគជាដើមឲ្យមានទឹកព័ទ្ធជុំវិញមានសណ្ឋានជាកោះ ។
ឧទាហរណ៍៖យកស្ករទៅកោះទឹកកុំឲ្យស្រមោចស៊ីបាន។
ថ្ពក់ ។
ឧទាហរណ៍៖ ក្បឿងកោះជាប់នៅដៃរណែង ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីដី ឬ ភ្នំ ដែលមានទឹកព័ទ្ធជុំវិញ ។
ឧទាហរណ៍៖ កោះកុង, កោះទន្សាយ ។
អវយវៈក្នុងពោះបក្សី ។
ឧទាហរណ៍៖ កោះមាន់, កោះទា ។
?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផ្ទៃដីដែលហ៊ុមព័ទ្ធដោយទឹកសមុទ្រ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖