Posted on Leave a comment

តើពាក្យ «ខណ្ឌ» មានន័យដូចម្ដេច ?


ខណ្ឌ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សង្កាត់, ប៉ែក, កំណត់, ប៉ែកអាណាខែត្រ ។ នាទីដែលមានឃុំច្រើនឡើង ហើយដែលមានចៅហ្វាយខណ្ឌមួយកាន់កាប់រាជការ; ខណ្ឌត្រូវឡើងស្រុក ហើយស្រុកត្រូវឡើងខែត្រ, ជួនកាលខណ្ឌឡើងផ្ទាល់ទៅខែត្រក៏មាន​ ។

ឧទាហរណ៍៖ ខណ្ឌ​ភ្នំពេញ ។ ពាក្យ​ខាង​លើ​នេះ ប្រើ​តែ​ក្នុង​សម័យ​ជាន់​ដើម សព្វ​ថ្ងៃ​គេ​ប្រើ​ពាក្យ​ ស្រុក ជា​ជំនួស ខណ្ឌវិញ ។

                ​( សំ. បា. ) កម្រិត, បម្រាមផ្តាច់មិនឲ្យធ្វើ ។
ឧទាហរណ៍៖ ទៅ​បាន ឥត​មាន​ខណ្ឌ​ទេ ព្រះ​រាជ​ខណ្ឌ ។

?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា​ រដ្ឋបាលខណ្ឌ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខណ្ឌ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply