ខណ្ឌ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សង្កាត់, ប៉ែក, កំណត់, ប៉ែកអាណាខែត្រ ។ នាទីដែលមានឃុំច្រើនឡើង ហើយដែលមានចៅហ្វាយខណ្ឌមួយកាន់កាប់រាជការ; ខណ្ឌត្រូវឡើងស្រុក ហើយស្រុកត្រូវឡើងខែត្រ, ជួនកាលខណ្ឌឡើងផ្ទាល់ទៅខែត្រក៏មាន ។
ឧទាហរណ៍៖ ខណ្ឌភ្នំពេញ ។ ពាក្យខាងលើនេះ ប្រើតែក្នុងសម័យជាន់ដើម សព្វថ្ងៃគេប្រើពាក្យ ស្រុក ជាជំនួស ខណ្ឌវិញ ។
( សំ. បា. ) កម្រិត, បម្រាមផ្តាច់មិនឲ្យធ្វើ ។
ឧទាហរណ៍៖ ទៅបាន ឥតមានខណ្ឌទេ ព្រះរាជខណ្ឌ ។
?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា រដ្ឋបាលខណ្ឌ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខណ្ឌ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖