ខណៈ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ក្សណ ) ស្របក់, រំពេច
ឧទាហរណ៍៖ ខណៈនោះ, មួយខណៈ ។
ស្របក់ រំពេច ឱកាស កាលៈទេសៈ ។
បា.,សំ. (ក្សណ) (ន.) < ខិ ឬ ខី-ធា + យុ-ប.។ វិ. ខីយតិឯត្ថាតិ > ខណោ កាលជាទីអស់ទៅនៃអាយុរបស់សត្វ ។ ម្យ៉ាងទៀត សត្តានំ អាយុ ខីយតិ ហាយតិ ឯត្ថ កាលេតិ > ខណោ កាលជាទីអស់ទៅនៃអាយុរបស់សត្វឈ្មោះថា ខណៈ ។ ខណោតិ ខណោ ពេលវេលាដែលបៀតបៀន (នូវអាយុជីវិតរបស់សត្វ) ឈ្មោះថា ខណៈ (ស្របក់, មួយរំពេច, ជួរខណៈ), ខណៈនោះ, មួយខណៈ ។ វិ. ទសហិ អច្ឆរាហិ អង្គុលិផោដ្ឋេហិ លក្ខិតោ កាលោ ខណោ នាម ពេលវេលាដែលកំណត់ដោយការផ្ទាត់ម្រាមដៃ ១០ដង ឈ្មោះថា ខណៈ ។ ឧ. ខណោ វោ ភិក្ខវេ បដិលទ្ធោ ព្រហ្មចរិយវាសាយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយបាននូវខណៈដើម្បីប្រព្រឹត្តនូវព្រហ្មចរិយធម៌ ។ ឧ. ខណោ មា វោ ឧបច្ចគា ខណៈកុំកន្លងនូវអ្នកទាំងឡាយឡើយ ។ ក្នុងសម្ពហុលភិក្ខុវត្ថុ (ធម្មទដ្ឋកថា និរយវគ្គ) សម្តែងនូវខណៈ ដែលបុគ្គលមិនគួរកន្លងមាន ៥ យ៉ាងគឺ៖ ១- ពុទ្ធុប្បាទក្ខណោ ខណៈដែលមានព្រះពុទ្ធត្រាស់ដឹងឡើង; ២- មនុស្សត្តភាវក្ខណោ ខណៈដែលបានកើតមានអត្តភាពជាមនុស្ស; ៣- មជ្ឈិមទេសេ ឧប្បត្តិក្ខណោ ខណៈដែលបានកើតក្នុងមជ្ឈិមប្រទេស; ៤- សម្មាទិដិ្ឋយា បដិលទ្ធក្ខណោ ខណៈដែលបានជាសម្មាទិដ្ឋិ; ៥- ឆន្នំ អាយតនានំ អវេកល្លក្ខណោ ខណៈដែលមានអាយតនៈទាំង ៦ មិនវិកលវិការ (ខ្វះខាត ឬខូតខាតដោយប្រការណាមួយ) ។ ខណៈសព្ទមានអត្ថន័យ ២ យ៉ាងគឺ៖ ១- កាលវិសេសៈ ខណៈគឺពេលវេលា ដែលកំណត់ដោយការផ្ទាត់ម្រាមដៃ១០ដង; ២- និព្យាបារដ្ឋិ ខណៈគឺការតាំងនៅមិនយូរអង្វែង ។ ដើម្បីឱ្យដឹងពាក្យថា ខណៈ នេះ មានរយៈពេលស្មើនឹងប៉ុន្មាន សូមមើលមាត្រារាប់រយៈពេលខ្លីៗ តាមបែបភាសាបាលីខាងក្រោមនេះ៖ ទសច្ឆរប្បមាណោ កាលោ ខណោ នាម, តេន ខណេន ទសក្ខណោ កាលោ លយោ នាម, តេន លយេន ច ទសលយោ ខណលយោ នាម, តេន ទសគុណោ មុហុត្តោ នាម, តេន មុហុត្តេន ទសគុណោ ខណមុហុត្តោ នាម ប្រែថា៖ រយៈពេលផ្ទាត់ម្រាមដៃ ១០ដង ស្មើនឹង ១ខណៈ ១០ ខណៈ ស្មើនឹង ១លយៈ ១០ លយៈ ស្មើនឹង ១ខណលយៈ ១០ ខណលយៈ ស្មើនឹង ១មុហុត្តៈ ១០ មុហុត្តៈ ស្មើនឹង ១ខណៈមុហុត្តៈ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)