Posted on Leave a comment

តើពាក្យ «គូលែន» មានន័យដូចម្ដេច ?


គូលែន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ផ្លែ​ជា​អាហារ ផ្លែ​មាន​សណ្ឋាន​ប្រហែល​ផ្លែ​ទៀប​ខ្មែរ​តែ​តូច​ជាង​ច្រើន ស្រដៀង​គ្នា​ស្ទើរ​ចាប់​ច្រឡំ​ផ្លែ​សិរមាន់ មាន​គ្រាប់​តែ ១ សណ្ឋាន​សាច់​រុំ​គ្រាប់​ដូច​ផ្លែ​មៀន ស្លឹក​វែង​ៗ​ស្រួច​ចុង; ក្នុង​កម្ពុជ​រដ្ឋ​មាន​សម្បូរណ៌​តែ​នៅ​ភ្នំ​គូលែន ក្នុង​ខែត្រ​សៀមរាប ប៉ុន្តែ​មាន​ផ្លែ​តូច​ៗ ហើយ​សាច់​ស្ដើង​ៗ ទាំង​រស​ជាតិ​ក៏​ជូរ ចាញ់​គូលែន​ដែល​មក​ពី​ប្រទេស​ក្រៅ។
ឈ្មោះ​ភ្នំ ១ នៅ​ក្នុង​ខែត្រ​សៀមរាប​ដែន​កម្ពុជា; ប្រហែល​ជា​ឲ្យ​ឈ្មោះ តាម​ទំនង​ដែល​មាន​ដើម​គូលែន​ដុះ​ច្រើន​ទេ​ដឹង ?
ឧទាហរណ៍៖ ភ្នំ​គូលែន។

                ព្រឹក្សម៉្យាង កម្ពស់ ៨-១០ម ដុះនៅប្រទេសចិនខាងត្បូង និងវៀតណាមខាងជើង ពួកជ្វានាំមកដាំជាយូរណាស់ហើយគឺ ១៥ សតវត្សមុនគ.ស។ នៅប្រទេសខ្មែរគេឃើញវាដុះឯងៗ តែលើភ្នំគូលែនទេ។ គេតែងដាំសម្រាប់យកផ្លែជាអាហារ ផ្លែស្រស់មានជីវជាតិ A និង B ជាច្រើន តែផ្លែគ្រាមគ្មានជីវជាតិនេះទេ ផ្លែខ្ចីគេប្រើធ្វើថ្នាំអុតធំ។ គ្រាប់ជាថ្នាំពោះវៀន។ គ្រូថ្នាំបុរាណស្ងោរផ្កា សំបក និង ឫសគូលែនព្យាបាលជំងឺបំពង់ក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply