គូលែន
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ មានផ្លែជាអាហារ ផ្លែមានសណ្ឋានប្រហែលផ្លែទៀបខ្មែរតែតូចជាងច្រើន ស្រដៀងគ្នាស្ទើរចាប់ច្រឡំផ្លែសិរមាន់ មានគ្រាប់តែ ១ សណ្ឋានសាច់រុំគ្រាប់ដូចផ្លែមៀន ស្លឹកវែងៗស្រួចចុង; ក្នុងកម្ពុជរដ្ឋមានសម្បូរណ៌តែនៅភ្នំគូលែន ក្នុងខែត្រសៀមរាប ប៉ុន្តែមានផ្លែតូចៗ ហើយសាច់ស្ដើងៗ ទាំងរសជាតិក៏ជូរ ចាញ់គូលែនដែលមកពីប្រទេសក្រៅ។
ឈ្មោះភ្នំ ១ នៅក្នុងខែត្រសៀមរាបដែនកម្ពុជា; ប្រហែលជាឲ្យឈ្មោះ តាមទំនងដែលមានដើមគូលែនដុះច្រើនទេដឹង ?
ឧទាហរណ៍៖ ភ្នំគូលែន។
ព្រឹក្សម៉្យាង កម្ពស់ ៨-១០ម ដុះនៅប្រទេសចិនខាងត្បូង និងវៀតណាមខាងជើង ពួកជ្វានាំមកដាំជាយូរណាស់ហើយគឺ ១៥ សតវត្សមុនគ.ស។ នៅប្រទេសខ្មែរគេឃើញវាដុះឯងៗ តែលើភ្នំគូលែនទេ។ គេតែងដាំសម្រាប់យកផ្លែជាអាហារ ផ្លែស្រស់មានជីវជាតិ A និង B ជាច្រើន តែផ្លែគ្រាមគ្មានជីវជាតិនេះទេ ផ្លែខ្ចីគេប្រើធ្វើថ្នាំអុតធំ។ គ្រាប់ជាថ្នាំពោះវៀន។ គ្រូថ្នាំបុរាណស្ងោរផ្កា សំបក និង ឫសគូលែនព្យាបាលជំងឺបំពង់ក។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖