Posted on Leave a comment

តើពាក្យ «គូលីត» មានន័យដូចម្ដេច ?


គូលីត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​បក្សី​មួយ​ប្រភេទ រូប​តូច ជើង​វែង ក​វែង សម្បុរ​ប្រផេះ​ពព្រុស ជា​ពួក​សត្វ​រត្តិចរ ចេញ​រក​ស៊ី​តែ​ក្នុង​វេលា​យប់។ ស្ដេច​គូលីត គឺ​មនុស្ស​ដែល​លើក​ខ្លួន​ធ្វើ​ជា​ស្ដេច ហើយ​តាំង​បញ្ចុះ​បញ្ចូល​ពួក​ប្រជាជន​ឲ្យ​ចុះ​ចូល​ខ្លួន ដើម្បី​នឹង​ក​ជា​ទ័ព​ក្បត់​ផែនដី វេលា​ថ្ងៃ​លាក់​ខ្លួន​ពួន​នៅ​តែ​ក្នុង​ព្រៃ លុះ​ដល់​វេលា​យប់ ទើប​ហ៊ាន​ចេញ​វាល ឬ ចូល​ក្នុង​ស្រុក​ភូមិ ប្រើ​អាការ​កិរិយា​ដូច​ជា​សត្វ​គូលីត​ដែល​ជា​សត្វ​រត្តិចរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply