Posted on Leave a comment

តើពាក្យ «ឃោសនា» មានន័យដូចម្ដេច ?


ឃោសនា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សំដីគឹកកង, សំឡេងកងរំពង, អឺងអាប់; ការប្រកាស, ការស្រែកប្រកាសឮខ្លាំងៗ ផ្សាយដំណឹងឲ្យសាធារណជនដឹង, ការផ្សាយដំណឹងឲ្យឮសាយសុសសព្វគ្នា ។ ប្រើតាមទម្លាប់ចំពោះតែការប្រកាសអង្គាសវត្ថុផ្សេងៗ ធ្វើបុណ្យឲ្យទាន; ប្រើជា ន. ឬ គុ. ឬ កិ. ក៏បាន ។
ឧទាហរណ៍៖ សេចក្ដី​ឃោសនា សំបុត្រ​ឃោសនា​; អាចារ្យ​ឃោសនា​ចង្ហាន់ ឃោសនា​ចតុប្បច្ច័យ (សរសេរ​ក្លាយ​ជា ឃោស្នា តាម​សូរ​សំនៀង​និយាយ​ក៏​មាន; សរសេរ​បែប​នេះ សម្រាប់​ប្រើ​ក្នុង​កាព្យ សរសេរ​ត្រឹម​ត្រូវ​ជា ឃោសនា អ. ថ. ឃោស្នា) ។

                 ការស្រែកប្រកាសឱ្យឮសុសសាយ ដើម្បីផ្សាយគំនិត និងមតិណាមួយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply