ឃោសនា
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) សំដីគឹកកង, សំឡេងកងរំពង, អឺងអាប់; ការប្រកាស, ការស្រែកប្រកាសឮខ្លាំងៗ ផ្សាយដំណឹងឲ្យសាធារណជនដឹង, ការផ្សាយដំណឹងឲ្យឮសាយសុសសព្វគ្នា ។ ប្រើតាមទម្លាប់ចំពោះតែការប្រកាសអង្គាសវត្ថុផ្សេងៗ ធ្វើបុណ្យឲ្យទាន; ប្រើជា ន. ឬ គុ. ឬ កិ. ក៏បាន ។
ឧទាហរណ៍៖ សេចក្ដីឃោសនា សំបុត្រឃោសនា; អាចារ្យឃោសនាចង្ហាន់ ឃោសនាចតុប្បច្ច័យ (សរសេរក្លាយជា ឃោស្នា តាមសូរសំនៀងនិយាយក៏មាន; សរសេរបែបនេះ សម្រាប់ប្រើក្នុងកាព្យ សរសេរត្រឹមត្រូវជា ឃោសនា អ. ថ. ឃោស្នា) ។
ការស្រែកប្រកាសឱ្យឮសុសសាយ ដើម្បីផ្សាយគំនិត និងមតិណាមួយ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖