ចាបមាស ឬចាបចង្ក្រង់ក្រហម
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១០ ស.ម។ ឈ្មោលៈ នៅរដូវបន្តពូជ ខ្លួនមានពណ៌ក្រហមឆេះលាយអុជៗពណ៌សពាសពេញ។ ញីៈ ពោះពណ៌ខៀវខ្ចី និងខ្នងពណ៌ត្នោតខ្ចី ចុងខ្នង និងចំពុះក្រហម ឆ្នូតស្លាបសពីរខ្សែ។ ទីជំរកៈ តំបន់វាលស្មៅ តំបន់ដីសើម គុម្ពោតព្រៃ និងតំបន់វាលលំហ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង ជាប្រភេទកំរ។ រដូវបន្តពូជៈ ចាប់ពីខែ មករា ដល់ កញ្ញា។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖