Posted on Leave a comment

តើពាក្យ «ចាបវាលស្រែកខៀវ» មានន័យដូចម្ដេច ?


ចាបវាលស្រែកខៀវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៣,៥-១៥ ស.ម។ ឈ្មោលនៅរដូវមិនបន្តពូជៈ កមានពណ៌ខៀវខ្ចីរាងជាស្រកា ទ្រូងពណ៌ខ្មៅ និងពណ៌ទឹកក្រូចដែលតំរៀបជាស្រកាដែរ ចិញ្ចើមសធំ គល់កន្ទុយឆ្លាស់ក្រៅមានពណ៌ទឹកក្រូច។ ឈ្មោលនៅរដូវបន្តពូជៈ កមានពណ៌ខៀវចាស់ដោយមានដៅពណ៌ក្រហមនៅកណ្តាល រួចបន្តទៅទ្រូងដោយពណ៌ខ្មៅ និងពណ៌ក្រហម។ ញីៈ ពុកចង្កា និងវ័ណ្ឌទ្រូងពណ៌ខ្មៅ។ ទីជំរកៈ វាលស្មៅ និងគុម្ពោតព្រៃដែលជាទូទៅនៅក្បែរទឹក។ របាយៈ វត្តមាននៅរដូវប្រាំង មានដោយក្រ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply