ចាបស៊ីរុយកក្រហម
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៣-១៣.៥ ស.ម ៖ ខុសស្រឡះពីចាបស៊ីរុយខ្នងត្នោត ដោយនៅក្រោមគល់កន្ទុយ និងសងខាងកន្ទុយពណ៌ស ផ្នែកខាងលើកន្ទុយពណ៌ខ្មៅ។ ឈ្មោល៖ នៅរដូវបន្តពូជមានបំពង់កពណ៌ទឹកក្រូចចាស់។ ទីជំរក៖ ជាយព្រៃ តំបន់ព្រៃ សួនច្បារ និងព្រៃគុម្ពោត។ ជីវសាស្រ្ត៖ ជារឿយៗ ទម្លាក់ខ្លួនចុះពីមែកឈើមករកចំណី រួចហើរទៅទំកន្លែងដដែលវិញ។ របាយ៖ ជាប្រភេទហើរឆ្លងកាត់ មានគ្រប់ទីកន្លែង។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖