ជម្ពូទ្វីប
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) (បា.) (ជម្ពុទីប ឬ ជម្ពូទីប “ប្រទេសដែលរុងរឿង ត្រដែតត្រដឹមដោយដើមព្រីង; កោះព្រីង”) ឈ្មោះទ្វីបធំមួយ ដែលលោកកំណត់ហៅដោយមានដើមព្រីងធំសម្បើម ដុះនៅនាភ្នំសុមេរុជាគោលចារឹក ហៅថា ព្រីងប្រចាំទ្វីប មានផ្លែធំៗ កាលបើទុំជ្រុះចុះមក លុះដល់រលួយទៅជាទឹកហូរច្រោះកើតជាស្ទឹងមួយហៅ ស្ទឹងជម្ពូ កករដីក្បែរខាងទាំងពីរជ្រាបទឹកផ្លែព្រីងនោះ លុះត្រូវខ្យល់បក់យូរៗ ទៅក៏ខះស្ងួតក្លាយជាមាសវិសេសមួយយ៉ាងហៅថា មាសជម្ពូនទ (មាសជម្ពូនុទ) ។ កាលពីក្នុងសម័យបុរាណលោកសំដៅចំពោះត្រង់មធ្យមប្រទេស (ឥណ្ឌា) ទាំងមូលហៅថា ជម្ពូទ្វីប . . . . . . (ម. ព. ទ្វីប, មហាទ្វីបផង) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖