ឈរ
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឋិតពេញជំហរ ជើងជាន់ត្រង់ ជាឈ្មោះឥរិយាបថមួយ ក្នុងឥរិយាបថទាំង ៤ គឺ ដើរ ឈរ អង្គុយ ដេក ។ ស្ថិតនៅ នៅស្ដីទីរាជការ។
ឧទាហរណ៍៖ រាជការត្រូវចាត់លោក…ឲ្យទៅឈរខែត្រស្វាយរៀង; ខ្ញុំបានឈរធ្វើរាជការទីអភិបាលខែត្រ នៅខែត្រកំពតអស់ ៥ ឆ្នាំ ។ នៅទ្រឹងមិនឡើងមិនចុះ មិនគ្រាន់បើមិនរឹតឡើង (ជំងឺ) : ជំងឺឈរឲ្យមើលយូរណាស់ មិនគិតរកគ្រូមើលគ្នា ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អក្សរដែលមានតួរាងត្រង់ ។
ឧទាហរណ៍៖ អក្សរឈរ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា អក្សរដែលមានតួរាងត្រង់ ។
ឧទាហរណ៍៖ អក្សរឈរ ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ស្ថិត ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖