Posted on Leave a comment

តើពាក្យ «ឈរ» មានន័យដូចម្ដេច ?


ឈរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឋិត​ពេញ​ជំហរ ជើង​ជាន់​ត្រង់ ជា​ឈ្មោះ​ឥរិយាបថ​មួយ ក្នុង​ឥរិយាបថ​ទាំង ៤ គឺ ដើរ ឈរ អង្គុយ ដេក ។ ស្ថិត​នៅ នៅ​ស្ដី​ទី​រាជការ។
ឧទាហរណ៍៖ រាជការ​ត្រូវ​ចាត់​លោក…ឲ្យ​ទៅ​ឈរ​ខែត្រ​ស្វាយរៀង; ខ្ញុំ​បាន​ឈរ​ធ្វើ​រាជការ​ទី​អភិបាល​ខែត្រ នៅ​ខែត្រ​កំពត​អស់ ៥ ឆ្នាំ ។ នៅ​ទ្រឹង​មិន​ឡើង​មិន​ចុះ មិន​គ្រាន់​បើ​មិន​រឹត​ឡើង (ជំងឺ) : ជំងឺ​ឈរ​ឲ្យ​មើល​យូរ​ណាស់ មិន​គិត​រក​គ្រូ​មើល​គ្នា ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អក្សរ​ដែល​មាន​តួ​រាង​ត្រង់ ។
ឧទាហរណ៍៖ អក្សរ​ឈរ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា អក្សរ​ដែល​មាន​តួ​រាង​ត្រង់ ។
ឧទាហរណ៍៖ អក្សរ​ឈរ ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ស្ថិត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply