Posted on Leave a comment

តើពាក្យ «ទុព្វលភាព» មានន័យដូចម្ដេច ?


ទុព្វលភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទុព្វលភាវ; សំ. ទុព៌ល + ភាវ) ភាពទុព្វលឬភាពទុព៌ល គឺភាពនៃបុគ្គលមានកម្លាំងខ្សោយ, ភាពជាអ្នកថយកម្លាំង, ការទ្រមថយកម្លាំង, ដុនដាប : ជរាតែងញ៉ាំងរូបកាយឲ្យធ្លាក់ចុះក្នុងទុព្វលភាព, ទុព្វលភាពតែងកើតមានជាធម្មតា ដល់រូបកាយក្នុងបច្ឆិមវ័យ, ខំប្រឹងធ្វើការទាំងទុព្វលភាព ។ តាមទម្លាប់មកច្រើនប្រើជា គុ. : មនុស្សទុព្វលភាព, ជំងឺទុព្វលភាព ។ ដែលចាស់គ្រាំគ្រាដាច់ដាច (សំពត់) : ត្រៃចីវរទុព្វលភាព គឺត្រៃចីវរដែលចាស់គ្រាំគ្រាដាច់ដាច ។ដែលទ្រុឌទ្រោមខ្លាំង : ផ្ទះទុព្វលភាព ។ ល ។ ប្រើជា ទុព៌លភាព ក៏បាន (បើត្រូវការប្រើ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply