ទុព្វិជ្ជា
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ទុ “អាក្រក់” + វិជ្ជា “ចំណេះ”, វ > ព តម្រួតជា . ព្វ > ទុព្វិជ្ជា; សំ. ទុស៑, ស៑ > រេផៈ (៌) + វិទ្យា > ទុរ្វិទ្យា) វិជ្ជាអាក្រក់គឺវិជ្ជាដែលញ៉ាំងអ្នកចេះឲ្យហិនហោច, ឲ្យវិនាស ទាំងឲ្យមានវិប្បដិស្សារៈនឹកតូចចិត្តស្ដាយក្រោយផងទៀត, ជាវិជ្ជារាប់បញ្ចូលក្នុងអកុសលកម្ម ពុំគួរមនុស្សត្រូវការរៀនឡើយ (ព. កា.)
ឧទាហរណ៍៖ ធ្មប់អាបនិងស្នេហ៍ ទាំងនេះសុទ្ធតែ ជាទុព្វិជ្ជា កូនចៅកុំរៀន របៀនពាលា អ្នករៀនតែងជា មនុស្សនឹកស្ដាយក្រោយ ។ ព. ផ្ទ. សុវិជ្ជា, សុវិទ្យា ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖