ទំនាស់ផលប្រយោជន៍
?ថ្នាក់ពាក្យជា មូលដ្ឋាន, លទ្ធកម្មសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ផលប្រយោជន៍ជាទឹកប្រាក់ ផលប្រយោជន៍នយោបាយ ផលប្រយោជន៍សម្រាប់គ្រួសារ ឬផលប្រយោជន៍ផ្ទាល់ខ្លួន ដែលអាចមានឥទ្ធិពលលើទង្វើរបស់ជនណាម្នាក់ ក្នុងការអនុវត្តកាតព្វកិច្ចជាផ្លូវការរបស់ខ្លួន។ ២. ផលប្រយោជន៍ផ្ទាល់ខ្លួន ដែលខ្លួនឯង ឬអ្នកដទៃយល់ថាប៉ះពាល់ដល់អព្យាក្រឹតភាព ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ ៣. បុគ្គលដែលប្រើប្រាស់តួនាទី និងភារកិច្ចដោយផ្ទាល់ ឬប្រយោល ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬបក្សពួក ក្នុងការអនុវត្តកិច្ចលទ្ធកម្មដែលធ្វើឱ្យប៉ះពាល់ដល់អព្យាក្រឹតភាពក្នុងការបំពេញភារកិច្ច និងជះឥទ្ធិពលអវិជ្ជមានដល់ផលប្រយោជន៍របស់ស្ថាប័ន។ ៤. ទំនាក់ទំនងទាំងឡាយ ដែលមិនផ្តល់នូវផលប្រយោជន៍ល្អដល់អង្គភាព។ ទំនាស់ផលប្រយោជន៍ធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពបុគ្គល និងភាពមិនលម្អៀងក្នុងការអនុវត្តការងារ និងការទទួលខុសត្រូវរបស់ខ្លួន។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖