Posted on Leave a comment

តើពាក្យ «ទំនិញ» មានន័យដូចម្ដេច ?


ទំនិញ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វី​ៗ​ដែល​សម្រាប់​ឲ្យ​គេ​ទិញ, ដែល​ត្រូវ​ទិញ។
ឧទាហរណ៍៖ លក់​ទំនិញ, ដឹក​នាំ​ទំនិញ, ទំនិញ​ឡើង​ថ្លៃ (ម. ព. ទិញ ផង) ។

?ថ្នាក់ពាក្យជា ពន្ធដារ, ទ្រព្យសម្បត្តិរដ្ឋ, គយ, លទ្ធកម្មសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. វត្ថុរាវ រឹង ឧស្ម័នដែលមានតម្លៃ ឬផលប្រយោជន៍សេដ្ឋកិច្ច ដូចជាគ្រឿងចក្រ ឧបករណ៍ សម្ភារៈបរិក្ខារ គ្រឿងឧបភោគបរិភោគ ឱសថ និងផលិតផលផ្សេងៗ រួមទាំងអគ្គិសនីផងដែរ។ ២. ទ្រព្យរូបី ក្រៅពីដីធ្លីនិងប្រាក់កាស។ ៣. ចលនទ្រព្យទាំងឡាយ។ ៤. របស់របរ ផលិតផល ឬជាវត្ថុអ្វីមួយ ដែលជាកម្មវត្ថុក្នុងការធ្វើពាណិជ្ជកម្ម។ ៥. វត្ថុធាតុដើម និង/ឬ ផលិតផល។ ៦. ទំនិញ ផលិតផល ឬវត្ថុធាតុអ្វីមួយ។ ៧. បណ្ដាទំនិញ ផលិតផល ឬវត្ថុធាតុដើម។ ៨. សត្វគ្រប់ប្រភេទ ផលិតផលមានដើមកំណើតពីសត្វនិងចំណីសត្វដែលបានធ្វើចលនា ឬចរាចរដើម្បីលក់ដូរ ឬបំណងផ្សេងទៀត។ ៩. រុក្ខជាតិ ផលិតផលរុក្ខជាតិ ពូជរុក្ខជាតិ ឬបំណែករុក្ខជាតិដែលត្រូវបានធ្វើចរាចរ ដើម្បីធ្វើការលក់ដូរ ឬបំណងផ្សេងទៀត។ ១០. ទំនិញនិងសេវាកម្មពាក់ព័ន្ធ (ក្រៅពីទំនិញរួចផុតពីអធិការកិច្ច) ដែលត្រូវបានស្នើសុំនាំចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបានប្រកាសតម្លៃសរុបទំនិញតាមកិច្ចសន្យាឬតម្លៃពិតប្រាកដនៃទំនិញដែលផ្ញើ មានចំនួនស្មើ ឬលើសពី ៥.០០០ ដុល្លារអាមេរិក (ប្រាំពាន់) ដោយរាប់បញ្ចូលទាំងតម្លៃទំនិញផ្ញើជាផ្នែកៗ រួមទាំងសេវាកម្មពាក់ព័ន្ធ ដែលមានតម្លៃតិចជាងនោះ ប៉ុន្តែតម្លៃសរុបនៃទំនិញដែលផ្ញើជាផ្នែកៗបែបនេះ មានចំនួនស្មើ ឬលើសពី ៥.០០០ ដុល្លារអាមេរិក (ប្រាំពាន់)។១១. វត្ថុក្នុងភាពរឹង រាវ ឬជាឧស្ម័នដែលមានតម្លៃ ឬផលប្រយោជន៍សេដ្ឋកិច្ច ដូចជាគ្រឿងចក្រ បរិក្ខារ សម្ភារៈ គ្រឿងផ្គត់ផ្គង់ វត្ថុសម្រាប់ដោះដូរ (Commodities) និងផលិតផលផ្សេងៗ រួមទាំងអគ្គិសនីផង។ ១២. គ្រឿងបរិក្ខារ គ្រឿងម៉ាស៊ីន និង/ឬសម្ភារៈទាំងអស់ ដែលអ្នកផ្គត់ផ្គង់ត្រូវធ្វើការផ្គត់ផ្គង់ទៅឱ្យស្ថាប័នអនុវត្តលទ្ធកម្មនៅក្រោមកិច្ចសន្យា។ ១៣. ទំនិញ និងសេវាពាក់ព័ន្ធទាំងឡាយ (ក្រៅពីទំនិញរួចផុតពីអធិការកិច្ចដែលមានចែងនៅក្នុងប្រការ៣) ដែលត្រូវបានស្នើសុំនាំចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ហើយដែលមានតម្លៃបញ្ជាទិញចំនួន ៤.៥០០ ដុល្លារអាមេរិក (បួនពាន់ប្រាំរយដុល្លារអាមេរិក) គិតតាមតម្លៃ FOB ឬច្រើនជាងនេះ ហើយរួមទាំងការដឹកជញ្ជូនទំនិញ និងសេវាពាក់ព័ន្ធមួយផ្នែកជាមួយនឹងតម្លៃតិចជាង ប៉ុន្តែបើតម្លៃសរុបនៃការដឹកជញ្ជូនមួយផ្នែកនេះមានតម្លៃ ៤.៥០០ ដុល្លារអាមេរិក គិតតាមតម្លៃ FOB ឬច្រើនជាងនេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply