បង្កាត់
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យកាត់ឲ្យឆេះកើតជាភ្លើងឡើង ។
ឧទាហរណ៍៖ បង្កាត់ភ្លើង ។
ធ្វើឲ្យកាត់ពូជ ។
ឧទាហរណ៍៖ បង្កាត់កូន ។
ដាក់ថ្នាំឲ្យកាត់សាច់មានមុខធ្លាយខ្ទុះឬឈាម ។
ឧទាហរណ៍៖ បង្កាត់បូស ។
ធ្វើឲ្យរងថ្លា ។
ឧទាហរណ៍៖ ដាក់ធ្យូងឬសាជូរបង្កាត់ទឹកល្អក់ឲ្យរងថ្លា ។
បង្កាត់បន្សាំ ធ្វើឲ្យកាត់សាំ គឺដឹកនាំឲ្យឆ្លងគំនិតតាមយោបល់ខ្លួន ( ម. ព. បន្សាំ ទៀតផង ) ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះនេសាទុបករណ៍មួយប្រភេទ មានក្រឡាធំៗជាងក្រឡាបន្តឹង មានដង មានខ្សែរួតក្រស្រោបសម្រាប់ដាក់ឲ្យជាប់សត្វចតុប្បាទ។
ឧទាហរណ៍៖ ឈ្លូសជាប់បង្កាត់។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖