បង្កាន់ដៃ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់មានសណ្ឋានជាស្នួ ជារបាំងសម្រាប់ចាប់កាន់នឹងដៃ ដើម្បីនឹងអបអងទប់ខ្លួនកុំឲ្យភ្លាត់ជើង, កុំឲ្យដួល, កុំឲ្យធ្លាក់ឬកុំឲ្យស្ញើបញញើត ។
ឧទាហរណ៍៖ បង្កាន់ដៃស្ពាន ។
សំបុត្រសាដានសម្គាល់ជាភ័ស្តុតាង ឲ្យដឹងថាបានទទួលប្រាក់ឬរបស់អ្វីនីមួយហើយ ។
ឧទាហរណ៍៖ បានចេញបង្កាន់ដៃឲ្យហើយ ។
បង្កាន់ដៃក្លែង បង្កាន់ដៃដែលបានចេញឲ្យដោយក្លែងបន្លំខុសច្បាប់ ។ បង្កាន់ដៃព្រៃ លិខិតបណ្ដោះអាសន្នដែលចេញឲ្យជាជំនួសបង្កាន់ដៃទៅសិន ហើយនឹងចេញបង្កាន់ដៃត្រឹមត្រូវឲ្យជាខាងក្រោយ ហៅ បង្កាន់ដៃបណ្តោះអាសន្ន ក៏បាន ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖