Posted on Leave a comment

តើពាក្យ «បញ្ញត្ត» មានន័យដូចម្ដេច ?

បញ្ញត្ត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា.; សំ. ប្រជ្ញប្ត ) ហាមប្រាមហើយ; តែងតាំងហើយ, តាំងទុកហើយ, រៀបចំហើយ; ដែលគេហាមប្រាមហើយ ។
ឧទាហរណ៍៖ ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តមិនឲ្យពួកបព្វជិតមើលល្បែងរបាំ; រាជការបញ្ញត្តមិនឲ្យប្រជាជន លេងល្បែងភ្នាល់ផ្សេងៗ; មានព្រះរាជប្រកាសបញ្ញត្តមិនឲ្យប្រជាជនកាប់ឈើដែលត្រូវជាប់ពន្ធ ដោយឥតមានច្បាប់អនុញ្ញាត ។ ព. ផ្ទ. អនុញ្ញាត ។

?ថ្នាក់ពាក្យជា គុណនាម

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply