បញ្ញត្តិ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.; សំ. ប្រជ្ញប្តិ) សេចក្តីហាមប្រាម, បម្រាម, សេចក្តីដែលគេតែងតាំង, រៀបចំ; ពាក្យដែលគេកំណត់ហៅ ។
ឧទាហរណ៍៖ មានបញ្ញត្តិ, ធ្វើខុសនឹងបញ្ញត្តិ ។
ពាក្យនេះច្រើនប្រើជាបទសមាស គឺរៀងឲ្យនៅជាខាងចុងសព្ទឯទៀត ដូចជា ពុទ្ធបញ្ញត្តិ, រាជបញ្ញត្តិ, បទេសបញ្ញត្តិ, បឋមបញ្ញត្តិ, នាមបញ្ញត្តិ, វោហារបញ្ញត្តិ ជាដើម ( បែបត្រឹមត្រូវតាមភាសាបាលី, កាលណាបើរួមជាបទសមាសរៀងជាខាងចុងសព្ទឯទៀតយ៉ាងនេះ, ត្រូវតម្រួត ប ជាពីរតួជា ពុទ្ធប្បញ្ញត្តិ, រាជប្បញ្ញត្តិ, បទេសប្បញ្ញត្តិ; បឋមប្បញ្ញត្តិ, នាមប្បញ្ញត្តិ, វោហារប្បញ្ញត្តិ ) ។ ព. ផ្ទ. អនុញ្ញាត ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖