បឋមត្រាស់
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.+ខ្មែរ ឬ សំ.+ខ្មែរ) “ការបានត្រាស់ជាដំបូង” ឈ្មោះកណ្ឌមួយនៃកម្ពីរបឋមសម្ពោធិជាពុទ្ធប្រវត្តិ សម្ដែងអំពីប្រវត្តិនៃព្រះសក្យមុនីសម្ពុទ្ធចាប់តាំងពីកាលដែលព្រះអង្គចាប់ព្រះជាតិជាសុមេធបណ្ឌិតរៀងរហូតមកដល់ព្រះជាតិជាព្រះសិទ្ធត្ថគោតម ដរាបដល់បានត្រាស់ជាព្រះសព្វញ្ញុសម្ពុទ្ធ, ជាគម្ពីរសម្រាប់ធម្មកថិកមួយរូបសម្ដែងក្នុងពិធីបុណ្យពុទ្ធាភិសេក គឺពិធីអភិសេកព្រះពុទ្ធរូបដែលទើបនឹងកសាងថ្មី ។
ឧទាហរណ៍៖ និមន្តលោកទេសនាបឋមត្រាស់ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖