បឋមប្បញ្ញាត្តិ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិក្ខាបទ មាត្រាច្បាប់ដែលទ្រង់តែងតាំងបញ្ញត្តជាដំបូង, ក្នុងសិក្ខាបទនីមួយ ៗ ក្នុងព្រះពុទ្ធសាសនា មានបឋមប្បញ្ញាត្តិ អនុប្បញ្ញាត្តិ (ការបញ្ញត្តិក្រោយបន្ទាប់បន្ថែមសេចក្ដីលើបឋមប្បញ្ញាត្តិ) ឧ. ក្នុងសិក្ខាបទបារាជិកទី ១ រឿងដំបូងនិយាយពីភិក្ខុសេពសន្ថវៈជាមួយនឹងមនុស្សស្រី ។ ព្រះពុទ្ធបញ្ញត្តិថា ភិក្ខុណាមួយសេពមេថុនធម្ម ភិក្ខុនោះត្រូវអាបត្តិបារាជិក រកសំវាសគ្មាន។ នេះជាបឋមប្បបញ្ញាត្តិ។ គ្រាមកទៀត មានភិក្ខុសេពសន្ថវៈជាមួយនឹងសត្វស្វាញី។ ព្រះពុទ្ធបញ្ញត្តិបន្ថែមទៀតថា ភិក្ខុណាមួយសេពមេថុនធម្ម ដោយហោចទៅសូម្បីជាមួយនឹងសត្វតិរច្ឆានញីក្ដី ភិក្ខុនោះត្រូវអាបត្តិបារាជិក រកសំវាសគ្មាន។ នេះជាអនុប្បញ្ញាត្តិ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖