បុះ
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បុកទល់មុតដល់មានរបួស ។
ឧទាហរណ៍៖ ដង្គត់បុះបាតជើង ។
បុកដោយអ្វីៗដែលស្រួច ។
ឧទាហរណ៍៖ បុះរណ្ដៅដាំពោត, បុះនឹងកាំបិតបន្ទោះ ។
រុកឲ្យជ្រុះ, ឲ្យធ្លាក់ ។
ឧទាហរណ៍៖ យកថ្នោលបុះផ្លែឈើ ។
ស៊ី; ពាក្យទ្រគោះមើលងាយថាស៊ីដូចគេបុះអ្វីៗ ។
ឧទាហរណ៍៖ ហ៏បុះចុះ!; ចុះបុះដល់ណាទៅទៀត !
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួន ៨ ( ចំពោះតែចំនួនដំរី ) ។
ឧទាហរណ៍៖ ដំរីមួយបុះ គឺដំរី ៨ ក្បាល, ដំរីពីរបុះ គឺដំរី ១៦ ក្បាល ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ចាស់; ដែលគេឈប់ប្រើប្រាស់, ដែលគេបោះបង់លែងត្រូវការ ( ចំពោះតែទី, ដី, ស្រែ, ចម្ការ, ភូមិលំនៅ…. )
ឧទាហរណ៍៖ ចម្ការបុះ, ស្រែបុះ, ភូមិបុះ, វត្តបុះ គឺចម្ការ, ស្រែ, ភូមិ, វត្ត ដែលគេបោះបង់ចោល ក៏មានស្មៅនិងឈើតូចៗដុះទ្រុបទ្រុល ប៉ុន្តែមានសណ្ឋានចាស់ប្រាកដនៅឡើយ; ជួនកាលគេបែរជាត្រូវការដូចកាលពីមុននោះវិញ ក៏នៅមានឈ្មោះថា … បុះ ដែរ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖