បូ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំពត់ព័ណ៌ចងកាច់ជាស្រទាប់ សណ្ឋានស្រដៀងនឹងផ្កាឈើរីក ប្រើចងផ្នួងឬកម្រងសក់ឬក៏សំណុំសក់ស្ត្រី ជាគ្រឿងធ្វើលម្អតាមសម័យថ្មី ។
ឧទាហរណ៍៖ ចងបូ, សក់ចងបូ (ព. ទ.)។
ខ្សែបូ សំពត់ព័ណ៌មានចងបូឬលាតដែលចងសន្ធឹងនៅមាត់ទ្វារធំឬនៅមាត់ច្រកនៃពិធីសម្ពោធបើកអគារថ្មីថ្មោងជាដើម (បារ. Ruban Symbolique) ។
ឧទាហរណ៍៖ កាត់ខ្សែបូ គឺយកកន្ត្រៃកាត់ចំកណ្ដាលខ្សែបូ (បារ. Couper du ruban Symbolique)។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖