Posted on Leave a comment

តើពាក្យ «ផ្សោតគ្មានព្រុយខ្នង» មានន័យដូចម្ដេច ?


ផ្សោតគ្មានព្រុយខ្នង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ ប្រវែងក្បាល-ដងខ្លួន 1200-1900 ម.ម, ទំនង់ 30-45 គក្រ។ -ភិនភាគ ៖ ផ្សោតប្រភេទនេះពុំមានមាត់វែង និងព្រុយខ្នងទេ ។ វាមានរង្វះមាត់ ហើយរាងកោងឡើងលើបន្ដិច និងមានថ្ងាសមូល ។ សម្បុរដងខ្លួនអាចប្រែពណ៌ ទៅជាក្រម៉ៅបន្តិចទៅតាមអាយុរបស់វា ។ -ជីវសាស្រ្ត ៖ ជាទូទៅវារស់នៅតែឯង ឬ ហ្វូងតូចៗ(2ក្បាល ឬអាចដល់ 10ក្បាល) ។ ចំណីអាហាររបស់វា មានត្រី បង្គា និងមឹក។ កូនស្ថិតនៅជាប់នឹងខ្នងរបស់វា ដែលអាចខ្ទាតចេញពីទឹក នៅពេលដែលមេវាឡើងមកលើផ្ទៃទឹកដើម្បីដកដង្ហើម ។ -របាយ និង ស្ថានភាព ៖ វាច្រើនរស់នៅតំបន់ព្រៃកោងកាង វាលភក់ និងជាប្រភេទទទួលរងការគំរាមគំហែងលើពិភពលោក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply