Posted on Leave a comment

តើពាក្យ «ផ្សោតច្រមុះដប» មានន័យដូចម្ដេច ?


ផ្សោតច្រមុះដប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ នៅពេលពេញវ័យមានប្រវែងពី 1900-3800 ម.ម ទំនង់ធ្ងន់បំផុត650 គក្រ។ -ភិនភាគ ៖ ផ្នែកក្បាលមានផ្នត់ដែលស្ថិតនៅរវាងថ្ងាសនឹងមាត់ ។ ព្រុយខ្នងខ្ពស់ និងទ្រនុងផ្នែកខាងមុខមានពណ៌ស្លេក ជាងផ្នែកចំហៀង ។ នៅលើខ្នងវា មានពណ៌ដែលអាចផ្លាស់ប្ដូរពីប្រផេះស្រាល រហូតដល់ពណ៌ខ្មៅ និងពណ៌ស ( ជួនកាល មានពណ៌លាយនឹង ពណ៌ផ្កាឈូក) នៅត្រង់ពោះ ។ -ជីវសាស្រ្ត ៖ ជាទូទៅវារស់នៅជាក្រុមដែលមានចំនួនតិចជាង 20ក្បាល ប៉ុន្តែហ្វូងធំៗ អាចមានដល់ទៅរាប់រយក្បាល ដែលរស់នៅជិតឆ្នេរ ។ វាអាចសំរបសំរួលខ្លួនបានខ្ពស់ និងងាយស្រួលដល់ការបង្ហាត់បង្រៀន ។ ចំណីអាហាររបស់វា មានត្រី បង្គា និងមឹក។ -របាយ និង ស្ថានភាព ៖ ជាប្រភេទសត្វមានតិចតួច ស្ថិតនៅតាម ឆ្នេរសមុទ្រ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply