ពព្លាក់
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះពស់ពួកមួយមានពិសខ្លាំង ។
ឧទាហរណ៍៖ ពស់ពព្លាក់; មាន២ប្រភេទគឺ ពព្លាក់វល្លិ រូបតូច, ពព្លាក់រំហោក រូបធំជាងបន្តិច ។
ឈ្មោះបក្សីមួយប្រភេទ មានសម្បុរពព្លាក់ៗជាសត្វរត្តិចរ អាស្រ័យនៅផ្ទាល់លើផែនដី វេលាថ្ងៃក្រាបលាក់ខ្លួន វេលាយប់ចេញរកស៊ី ។ ពព្លាក់ច្រុងកាំបិត ឬ ពព្លាក់ដំដែក (ព. ប្រ. )សត្វពព្លាក់យំក្នុងពេលយប់ឮសូរស្រដៀងនឹងសូរដំច្រុងកាំបិត ឬដំដែកធ្វើកាំបិត ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសម្បុរខ្នន់ៗខ័ណ្ឌៗ, ដែលព្រលួតលាក់ខ្នន់ៗ។
ឧទាហរណ៍៖ សំពត់ពព្លាក់, សម្បុរពព្លាក់ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖