ពព្លាក់ចង់
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ៣១.៥-៣៣ ស.ម។ ដងខ្លួនមានពណ៌ត្នោតក្រម៉ៅ ឈ្មោលៈ ឆ្នូតខ្មៅបន្ទូលក្បាល មានចំកំបំពង់កស មានដៅស នៅចុងកន្ទុយឆ្លាស់ក្រៅ មានដៅសមួយដុំលើស្លាបខាងលើ។ ញីៈ ដៅសលើស្លាប និងន្ទុយទំហំតូចជាងឈ្មោល និងពណ៌ស្រអាប់។ ទីជំរកៈ ជាយព្រៃ តំបន់វាល ព្រៃគុម្ពោត និងតំបន់កសិកម្ម។ ជីវសាស្ត្រៈ ដេកលាក់ខ្លួនទៅពេលថ្ងៃ រកចំណីនិងស្រែកនៅពេលយប់។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មករា ដល់ តុលា ពងចំនួន២។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖