Posted on Leave a comment

តើពាក្យ «ព្រេច» មានន័យដូចម្ដេច ?


ព្រេច


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពារនឹងក្បាល, ជាន់នឹងជើង, ចាក់នឹងភ្លុក ដោយពេញកម្លាំង ( ប្រើចំពោះតែដំរី )។
ឧទាហរណ៍៖ ដំរីព្រេចដើមឈើ, មនុស្សស្លាប់នឹងដំរីព្រេច ។

                      ព្រេចកិល ( ព. ប្រ. ) និយាយពីមនុស្សអកតញ្ញូដែលហ៊ានប្រព្រឹត្តធ្វើអំពើអាក្រក់រកអ្នកមានគុណ ដូចជាដំរីដែលហ៊ានព្រេចបង្គោលចំណង។
ឧទាហរណ៍៖ មនុស្សព្រេចកិល; ហ៊ានព្រេចកិលឥតញញើត; ហៅថា ព្រេចគល់ ក៏បាន ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឫស្សីពួកមួយ ដើមតូចៗស្លឹកល្អិតៗច្រើនដុះតាមដងព្រៃ។
ឧទាហរណ៍៖ គុម្ពព្រេច, របះព្រេច; កាត់ព្រេចធ្វើអំបោស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply