ព្រះខ្លប, សំពះ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្ស ឬស្មៅរឹងម៉្យាងនាំមកពីទ្វីបអាមេរិកក្ដៅ ។ ឥឡូវដុះឯងៗ កន្លែងគ្មានព្រៃក្នុងប្រទេសក្ដៅលើសកលលោក ។ នៅប្រទេសខ្លះព្រះខ្លបជាស្មៅអាក្រក់ ពីព្រោះដុះពាសពេញដីចំការដំណាំ ។ នៅប្រទេសខ្មែរ ដើមនេះដុះតែតាមមាត់ផ្លូវ និង លើដីវាល ។ គ្រូបុរាណ ស្ងោរមែក ស្លឹកព្រះខ្លប ឲ្យអ្នកគ្រុន និងចុកដៃ ជើង ផឹក ។ ទឹកស្ងោរនេះ អាចធ្វើឲ្យស្ងប់ចិត្ត និងឲ្យងងុយដេក ។
ឈ្មោះស្មៅមួយប្រភេទ មានបន្លាខ្លីៗ ស្លឹកល្អិតៗ កាលណាប៉ះពាល់នឹងអ្វីមួយ ឬកម្រើកដោយខ្យល់ក៏ខ្លបក្ដោបស្លឹកចូលក្នុង, ផ្កាសម្បុរក្រហមស្ទើរស្វាយ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖