Posted on Leave a comment

តើពាក្យ «ភ្លឺ» មានន័យដូចម្ដេច ?


ភ្លឺ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចេញពន្លឺ, ឲ្យពន្លឺ; យល់ច្បាស់ ។ គុ. ដែលមានពន្លឺ ។ ភ្លឺចែស ភ្លឺច្បាស់ ។ ព. ផ្ទ. ងងឹត ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដីដែលគេលើកពូនជាព្រំចារឹក ឬជាទំនប់ស្រែជាដើម ។
ឧទាហរណ៍៖ ភ្លឺស្រែ, ភ្លឺត្រពាំង, ភ្លឺស្រះ; រានស្រែត្រូវលើកភ្លឺឲ្យធំខ្ពស់ជាប្រយោជន៍ឲ្យសម្ទូងលូតលាស់ខ្ពស់ តាមផង ស្រួលដើរផង ។

                      ពំនូកដីដែលគេលើកព័ទ្ធស្រែដើម្បីទប់ ឬបញ្ចេញទឹក។
ឈ្មោះរោគមួយប្រភេទកើតនៅស្បែក ឡើងសម្បុរ-សប្រផេះ ចួនកាលឡើងកណ្ដាប់ផេរ បណ្ដាលឲ្យស្កៀបរមាស់ ។
ឧទាហរណ៍៖ កើតភ្លឺ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply