ភ្លុក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈជាឆ្អឹងដុះចេញពីក្នុងមាត់ ដំរីឈ្មោលមានសណ្ឋានមូលធំចុងស្រួច កាលណាលូតវែងមានទ្រង់ទ្រាយងទន្ទាំ, តាមធម្មតា តែងតែដុះចេញមកមួយគូ, ប៉ុន្តែចួនណាដុះទោលតែមួយក៏មានខ្លះ ហៅថា ភ្លុកទក ។ ដំរីឈ្មោលដែលដុះភ្លុកពីកំណើត គេមិនហៅ ឈ្មោល ទេ គេហៅ ភ្លុក ( ព. ផ្ទ. ស្តរ ) ។
ឧទាហរណ៍៖ ហ្មដំរីខ្លះទាក់បានភ្លុក ខ្លះទាក់បានស្ដរ ( បើញីគេហៅ មេ គេមិនហៅ ញី ទេ ) ។ ម. ព. ចែ ន. ផង ។
ហ្មដំរីខ្លះទាក់បានភ្លុក ខ្លះទាក់បានស្ដរ ( បើញីគេហៅ មេ គេមិនហៅ ញី ទេ ) ។ ម. ព. ចែ ន. ផង ។
( ម. ព. ព្លុក ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖