Posted on Leave a comment

តើពាក្យ «មជ្ឈេលុប» មានន័យដូចម្ដេច ?


មជ្ឈេលុប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. –លោប ) សព្ទ, ពាក្យ ឬ សង្កាត់ពាក្យ ដែលលុបកណ្ដាលខ្លះចេញទុកឲ្យនៅតែខាងដើម និងខាងចុង; ខាងភាសាបាលី ដូចជា : សុដ្ឋុភាសិត ។
” ពាក្យដែលគេពោលដោយប្រពៃ ” លុបទុកត្រឹមតែ សុភាសិត “ពាក្យត្រឹមត្រូវ, ពាក្យពីរោះ “, ធាតុ – និធាន – ចេតិយ

                       ” ចេតិយជាទីតម្កល់ធាតុ ឬចេតិយដែលគេបញ្ចុះធាតុ ” លុបទុកត្រឹមតែ ធាតុចេតិយ “ចេតិយបញ្ចុះធាតុ” ជាដើម; ខាងភាសាខ្មែរ ដូចជា : ផ្ទះ-របស់-ខ្ញុំ ជា ផ្ទះខ្ញុំ, សត្វ-នៅ-ក្នុង-ទឹក ជា សត្វទឹក, អាវ-សម្រាប់-ការពារ-ទឹក-ភ្លៀង ជា អាវភ្លៀង ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply