Posted on Leave a comment

តើពាក្យ «មានះ» មានន័យដូចម្ដេច ?


មានះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. មាន; ឬ សំ. មានស៑ > មានះ ) សេចក្ដីប្រកាន់, ដំណើរប្រកាន់ខ្លួន, សេចក្ដីរឹងត្អឹង ។
ឧទាហរណ៍៖ មានមានះ ។ ខ្មែរប្រើជា គុ . ក៏បាន : មនុស្សមានះ គឺមនុស្សមុខរឹង, ចចេស ។ ប្រើជា កិ. ក៏មាន : កុំមានះពេក ! ( កុំប្រកាន់ពេក ! កុំរឹងត្អឹងពេក ! ) ។ ព. ពុ. ថា : មានះមាន ៣ យ៉ាងគឺ ១- ប្រកាន់មាំស៊ប់ថា មានតែអញឯងជាអ្នកប្រសើរជាងគេ, ក៏មើលងាយគេឥតជឿស្ដាប់គោរពអ្នកណា; ២- ប្រកាន់មាំស៊ប់ថា គេនិងអញស្មើៗតែគ្នា គេម៉េចអញម៉េច ប្រហែលតែគ្នា, ក៏ឥតមានការសេពគប់រាប់រកយកគេជាគ្នា; ៣- ប្រកាន់មាំស៊ប់ថា អញឯងជាអ្នកទន់ខ្សោយថយថោកជាងគេ, គេដោយគេ អញដោយអញ, ក៏ឥតមានការប្រាស្រ័យនឹងគ្នា, ( ព្រោះមានះនេះ ) . . . ។ មានះទាំងនេះ ជាប្រភពឬជាមូលដ្ឋាននៃសាមគ្គីភេទ . . . ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply