Posted on Leave a comment

តើពាក្យ «មាន់» មានន័យដូចម្ដេច ?


មាន់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វទ្វេបាទមួយប្រភេទជាជាតិបក្សី តែហើរបានដោយខ្សោយ, ជាសត្វចិញ្ចឹមហៅថា មាន់ស្រុក ឬ ហៅថាត្រឹមតែ មាន់ ក៏បាន, ជាសត្វនៅក្នុងព្រៃ ហៅថា មាន់ព្រៃ ក៏មាន; មាន់ស្រុកមានច្រើនបែបគឺ មាន់ក្រញាស មានស្លាបក្រញាសច្រាងឡើងលើ; មាន់គក មានរូបធំជ្រងកជាងមាន់ទាំងពួង; មាន់ចែ មានរូបតូចជាងមាន់ទាង បែបភាពស្រដៀងនឹងមាន់ព្រៃ; មាន់ទាង មានរូបធំចុះបន្ទាប់ពីមាន់គកមក; មាន់នាឡ ឬ មាន់កណ្ដូង មាន់ដែលត្រងិលឥតកន្ទុយ; មាន់បារាំង មាន់ដែលបានពូជពីប្រទេសបារាំងមក; មាន់ម្រេច មាន់ដែលមានរូបតូចជាងមាន់ទាំងពួង ។ ល ។
សម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply