មួរ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រូវដែលដុះពីគ្រាប់ជ្រុះក្នុងស្រែតាំងពីខែចម្រូត ។
ឧទាហរណ៍៖ ដកមួរស្ទូងត្រពាំង, ស្រូវមួរ ។
ព. ប្រ. ស្រែមួរ បុណ្យសំណាងចាស់ គឺបុណ្យដែលបានកសាងទុកមកពីព្រេងនាយ ឬចំណេះវិជ្ជាចាស់ គឺចំណេះដែលបានរៀនចេះមកយូរហើយ ។ ព. ទ. បុ. រក្សាតែស្រែមួរ រក្សាតែចំណេះវិជ្ជាចាស់កុំឲ្យវិនាស ។ សង្ឃឹមតែស្រែមួរ សង្ឃឹមតែបុណ្យសំណាងចាស់ឬសង្ឃឹមតែចំណេះវិជ្ជាចាស់ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖