មួល
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្វិលត្របាញ់ឲ្យរមួល ធ្វើឲ្យរមួល ។
ឧទាហរណ៍៖ មួលកូនឈើ, មួលផ្ដៅ ។ ព. ប្រ. មួលសម្ដី ឬ កាច់សម្ដី បង់ឃ្លាតឬបង្កាច់សម្ដីគេឲ្យខុសចាកដំណើរដើម ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគកើតក្នុងពោះវៀន បណ្ដាលឲ្យឈឺពោះ ហាក់ដូចជាគេចាប់មួលពោះវៀន នាំឲ្យបន្ទោឧច្ចារៈ រុំឈាម ឬរុំសំបោររឿយៗ ធ្វើឲ្យស្រយុតស្រយង់ខ្សោយកម្លាំងកាយ ។
ឧទាហរណ៍៖ កើតរោគមួល ឬ ឈឺមួល; មួលឈាម, មួលសំបោរ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖