Posted on Leave a comment

តើពាក្យ «ម្រះព្រៅ» មានន័យដូចម្ដេច ?


ម្រះព្រៅ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតូចមួយប្រភេទពួកជីរ ស្លឹក និងផ្កាផ្លែមានក្លិនហាងប្រហើរ ប្រើជាគ្រឿងបង់សម្លម្ជូរបែបខ្លះ ( ហៅថា ម្រះព្រៅតូច ឬ ម្រះព្រៅសម្ល ក៏បាន ) ។ ឈ្មោះឈើធំមួយប្រភេទមានខ្លឹមតែសាច់ស្ពោតៗ ក្លិនស្រដៀងនឹងម្រះព្រៅតូច, គេច្រើនប្រើធ្វើប្រអប់ឬហឹប ( ហៅថា ម្រះព្រៅធំ ឬ ម្រះព្រៅភ្នំ ក៏បាន ) ។
ឈ្មោះតិណជាតិម្យ៉ាង ដែលគេនិយម ដាំក្នុងប្រទេសក្តៅ ដើម្បីយកគ្រាប់ ត្រាំទឹកផឹកជាភេសជ្ជៈ ។ គ្រាប់ម្រះព្រៅ ឬគ្រាប់ជីរ តែងមានលក់ក្នុងផ្សា ពេលខ្លះ គេនាំយកទៅលក់ឯបរទេសផង ។ ស្លឹកម្រះព្រៅជាគ្រឿងទេសសម្រាប់ បង់សម្លឱ្យមានក្លិនក្រអូប ។ តាមក្បួនឱសថបុរាណ គ្រាប់ម្រះព្រៅ ជាថ្នាំជួយឱ្យសម្រាលកូនបានឆាប់រហ័ស។

                          ជីរមួយប្រភេទ ដែលគេដាំជាទូទៅនៅតាមទីក្រុង និងជនបទក្នុងប្រទេសកម្ពុជា។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ជីរម្រះព្រៅ – អំបូរ ៖ LAMIACEAE (Labiatae) – ឈ្មោះវិទ្យាសាស្រ្ត ៖ Ocimum tenuiflorum/sanctum L. – ឈ្មោះអង់គ្លេស ៖ Holy/monk/red/sacrec basil – ឈ្មោះបារាំង ៖ Basilic des moines – ប្រភពដើម ៖ មិនមានព័ត៌មាន – លក្ខណៈរូបសាស្រ្ត ៖ កម្ពស់៨០-១០០ស.ម មែកមានពណ៌ស្វាយក្រម៉ៅ ឬពណ៌សមានរោម។ ស្លឹករាងស៊ុតទល់ទងគ្នា គែមស្លឹក មានរាងធ្មេញរណារពណ៌ក្រហមស្វាយមានរោមទាំងសងខាង។ កញ្ចុំផ្កាដុះចេញពីចុងមែកមានពណ៌ស ឬស្វាយ និងមានទងវែង។ ទងមានផ្កាជាថ្នាក់ៗពី៦-៨ថ្នាក់ និងមានក្លិនប្រហើរ ដែលក្នុងមួយផ្លែមាន៤គ្រាប់តូចៗពណ៌ត្នោត។ – លក្ខណៈជីវសាស្ត្រ ៖ ក្លិនក្រអូបប្រហើរ និងមានរសជាតិហឹរ ប្រហើរ និងក្តៅ – លក្ខណៈអេកូឡូស៊ី ៖ ដុះនៅតំបន់ក្តៅបង្គួរ។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ស្លឹកប្រើជួយឱ្យមានក្លិនឈ្ងុយក្នុងម្ហូប អាហារ ជាពិសេសសម្ល ឆាគ្រឿង និងត្រីកប់។ល។ ជាឱសថ៖ គ្រាប់ប្រើជាថ្នាំជួយឱ្យសម្រាលកូនបានឆាប់រហ័ស(៣៥)។ ដើមទាំងមូល ព្យាបាលគ្រុនក្តៅ ឈឺពោះ រាក តឹងទ្រូង ក្អក ស្តោះស្កន់ និងជួយឱ្យដើរខ្យល់(៣៦)។
ឧទាហរណ៍៖ (៣៥) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៤៧៧ (៣៦) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០១០ ភាគ១ ទំព័រ៨៩ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply