ម្រ៉ាង
👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ព. បុ. ) ពុំសមបើ, ពុំគួរបើ; ម្ដេចឡើយក៏ ។
ឧទាហរណ៍៖ ឱ មទ្រីអើយ ម្រ៉ាងឡើយក៏នាងមកដួលដេកបាត់ស្មារតីដូច្នេះ ! ( ម. កណ្ឌមទ្រីបព្វៈ ) ។
កាលណា, កាលណាឡើយ, អង្កាល់ទៅហ្ន៎, អង្កាល់ទៅអេះ; ធ្វើម្ដេច
ឧទាហរណ៍៖ ម្រ៉ាងនឹងបានរួចចាកទុក្ខនេះ ! , ម្រ៉ាងឡើយនឹងបានឆ្លងមហាសាគរដ៏ធំធេងនេះរួច ! ។
ប្រហែលជា, ប្រហែលជា . . . ទេដឹង ?
ឧទាហរណ៍៖ ចុះឯព្រះបាទស្រីវេស្សន្ដរជាព្រះវររាជបិតានៃយើងខ្ញុំ ម្រ៉ាងពុំមែនជាព្រះរាជបុត្រព្រះអង្គ ជាអម្ចាស់ទេឬ ? ( សម្ដីជាលីកុមារ ឆ្លើយតបនឹងសម្ដីមន្ត្រីទាំងឡាយដែលនិយាយរិះគន់ព្រះវេស្សន្ដរ ។ ម. កណ្ឌមហារាជបព្វៈ ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖