Posted on Leave a comment

តើពាក្យ «រាំ» មានន័យដូចម្ដេច ?


រាំ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចេញលំនាំវាសដៃវាសជើង ពត់ពេនខ្លួនប្រាណចាក់ក្បាច់កែក្រាយ ឬលោតហក់ចាក់ក្បាច់ តាមបែបបទផ្សេងៗរបស់អ្នករបាំ ។
ឧទាហរណ៍៖ ល្ខោនរាំ, មើលរាំ ។

                      រាំកណ្ដូបសេះ រាំផ្ងុបចុងដៃទាំងពីរក្ងុកទៅខាងមុខ ដូចជាលំនាំកណ្ដូបសេះដែលកម្រើកបោះជើងមុខ ។ រាំច្រៀង ឬ ច្រៀងរាំ រាំផងច្រៀងផង ឬទាំងច្រៀងទាំងរាំ ។ រាំរែក រាំកាងដៃខ្លបៗ ដូចគេរែកឬស្រដៀងនឹងដងរែកដែលរលាស់ ( ព. សា. ) ។ ល ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ព្រះនច្ចា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply