រាំង
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បិទខ្ទប់, បាំងខ្ទប់, ឃាំង ។
ឧទាហរណ៍៖ រាំងទ្វារ, រាំងផ្លូវ ។
រាំងដំណើរ បិទឬឃាត់ដំណើរ ។ រាំងមុខ ឃាំងឬបាំងចំពីមុខ ។ រាំងរា ឬ រារាំង ( ម. ព. រា ) ។ ល ។
ឈប់លែងធ្លាក់ភ្លៀង, អស់ភ្លៀង; គ្មានភ្លៀង
ឧទាហរណ៍៖ ភ្លៀងតែមួយឈូរាំងធេង ! ; ពេញមួយខែហើយរាំងគ្មានភ្លៀងមួយតំណក់ ។
ព. ប្រ. រាំងខែ ឬ រាំងរដូវ ឈប់មិនធ្លាក់រដូវ, គ្មានរដូវ ( នៃស្ត្រី ) ។ រាំងភ្លៀង ( ម. ព. ប្រាំង ) ។ រាំងរឹះ ( ម. ព. រឹះ ) ។ ល ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើ, មាន ២ ប្រភេទគឺ រាំងភ្នំ ឈើធំមួយប្រភេទ ដុះក្នុងព្រៃភ្នំឬព្រៃទួលធំៗ ជាឈើមានខ្លឹមជាប់ធន់បានយូរ សម្រាប់ប្រើការធ្វើគ្រឿងគ្រឹហា, ជាគូគ្នានឹងផ្ចឹក, គេច្រើននិយាយថា ផ្ចឹករាំង គឺផ្ចឹកនិងរាំងភ្នំ; រាំងអន្លក់ ឈើរនាមមួយប្រភេទ ស្លឹកខ្ចីប្រើជាអន្លក់ឬរបោយ មានរសចត់
ឧទាហរណ៍៖ អន្លក់រាំង, របោយត្រួយរាំង ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖