រាំងគន្លង
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានបន្ទះចុងកន្ទុយទទឹងចន្លោះជើងក្រោយទាំងពីរ ( ចំពោះតែកន្ទុយដំរី ) ។
ឧទាហរណ៍៖ កន្ទុយរាំងគន្លង ( ដំរីដែលមានលក្ខណៈកន្ទុយយ៉ាងនេះរាប់ថាជាដំរីមង្គលប្រសើរ ) : . . . មានដំណើរល្គាយល្គងកន្ទុយរាំងគន្លង បោសព្រះធរណី ( ព. ទេ. ក្នុងមហាវេស្សន្ដរជាតកប្រែរយ ) ។
ដែលការពារមិនឲ្យគេចូលមកក្នុងគន្លងឬក្នុងនាទីរបស់ខ្លួន
ឧទាហរណ៍៖ មាន់រាំងគន្លង ។
ដែលដើរខុសផ្លូវដោយបែរគូទចេញក្រៅហាក់ដូចជារាំងទទឹងគន្លង
ឧទាហរណ៍៖ គោរាំងគន្លង ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖