លោ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា យោគខ្លួនទៅមុខ, យោគខ្លួនស្ទុះចូល ។
ឧទាហរណ៍៖ លោចូលទៅចាប់។
ហែលទឹកយោគខ្លួនធ្លោៗ ។
ឧទាហរណ៍៖ ហែលលោ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លំនាំ ឬទំហឹងដែលយោគខ្លួនទៅមុខ។
ឧទាហរណ៍៖ ស្ទឹងនុ៎ះតូចទេ ហែលឆ្លងប្រហែលប្រាំបីប្រាំបួនលោដល់ទៅត្រើយម្ខាង ។ ច
👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ក្រែង, ចួនក្រែង ។
ឧទាហរណ៍៖ ចុះបើលោគេសួរឲ្យខ្ញុំប្រាប់គេថាម៉េច? ។
ហាក់ដូច ។
ឧទាហរណ៍៖ លោធ្វើជាមិនឃើញ ធ្វើហាក់ដូចជាមិនឃើញ ។
ចួនជា ។
ឧទាហរណ៍៖ លោជាមិនកើត ។
ត្រឡប់បែរជា ។
ឧទាហរណ៍៖ លោបែរជាមិនឲ្យទៅវិញ ។ ល ។ ( ម. ព. ចួន ឬ ជួន និ. ផង ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖