លោក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) សភាវធម៌ដែលតែងកើតតែងវិនាសរឿយៗ ឬដែលបាត់ៗឃើញៗ គឺដែលកើតមានហើយបាត់ៗ ហើយមានឡើងវិញតាមកាលសម័យ; បើនិយាយដោយការរៀបរាប់ គឺ ដី, ទឹក, ភ្លើង, ខ្យល់, អាកាស; មនុស្សសត្វទួទៅទាំងអស់; ឋានមនុស្ស; ឋានសួគ៌; ឋានព្រហ្ម; ឋាននរក, ប្រេត ។ ល ។ប្រើភ្ជាប់ជាមួយនឹងសព្ទដទៃបានតាមគួរដល់ការប្រកប; បើរៀងខាងដើម អ. ថ. លោកៈ, ដូចជា ។
ឧទាហរណ៍៖ លោកធម៌, លោកបាល, លោកសន្និវាស ជាដើម; បើរៀងពីខាងចុង អ. ថ. លោក, ដូចជា : ទេវលោក, ព្រហ្មលោក, មនុស្សលោក ជាដើម ។
លោកកថា រឿងរ៉ាវសម្រាប់លោក, រឿងព្រេង ។ លោកកោលាហល (—កោល៉ាហល់) ការភ្ញាក់ផ្អើល, ជ្រួលជ្រើម ក្នុងពិភពលោក ។ លោកខាណុ ឬ —ស្ថាណុ ( ព. ប្រ. ) មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ក្រៃពេកទុកដូចជាដង្គត់ឬដូចជាចម្រូងក្នុងលោក ។ លោកគតិ ដំណើររបស់លោក គឺអំពើឬកិច្ចការរបស់មនុសឬសត្វ ។ លោកគរុ ឬ —គុរុ អ្នកធ្ងន់ក្នុងលោកឬដែលជាគ្រូរបស់សត្វលោកគឺព្រះសព្វញ្ញុពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថា ព្រះព្រហ្ម ។ លោកចក្ខុ ឬ —ចក្សុ ភ្នែករបស់លោក គឺព្រះអាទិត្យ ។ លោកចលាចល ( —ចៈល៉ាចល់ ) ការកម្រើករំពើកក្នុងលោក ។ លោកចិន្ដា (—ចិន-ដា) សេចក្ដីរិះគិតអំពីលោក គឺការរិះគិតរកហេតុរកដំណើរក្នុងលោក ។ លោកជនក ( —ជ:នក់ ) ឬ លោកបិតា បិតារបស់លោក គឺព្រះសិវៈឬ វិស្ណុ ( តាមលទ្ធិព្រាហ្មណ៍ ) ។ លោកជននី (—ជៈនៈ—) ឬ លោកមាតា មាតារបស់លោក គឺនាងឧមា ឬ លក្ស្មី ( តាមលទ្ធិព្រាហ្មណ៍ ។ លោកជេដ្ឋ, —ជេស្ឋ ឬ —សេដ្ឋ អ្នកប្រសើរឬចម្បងជាងសត្វលោក គឺព្រះសម្មាសម្ពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថា ព្រះព្រហ្ម ។ លោកត្ថចរិយា ( លោក័ត-ថៈចៈរ៉ិយ៉ា ) ការប្រព្រឹត្តអំពើជាប្រយោជន៍ដល់លោក ( ចរិយារបស់ពុទ្ធាទិបណ្ឌិត ) ។ លោកត្រ័យ លោកបី គឺ មនុស្សលោក, ទេវលោក, ព្រហ្មលោក; មានន័យដទៃផ្សេងថា មេឃឬឋានសួគ៌, ផែនដី, ឱកាសកណ្ដាល ( ចន្លោះមេឃនិងដី ) ឬបាតាល ។ លោកធម្មតា ( —ធ័ម-មៈដា ) ធម្មតារបស់លោក គឺការមិនទៀងរបស់លោក ។ លោកធម៌ ធម៌សម្រាប់លោក គឺអាការ, សណ្ដាប់ធ្នាប់ឬធម្មតារបស់សត្វលោក; តាមពុទ្ធសាសនាថាមាន ៨ យ៉ាងគឺ ១- លាភៈ ការបាន; ២- អលាភៈ ការខានបានឬខាតបង់; ៣ យសៈ ការមានយសស័ក្ដិ; ៤- អយសៈ ការមិនមានយសស័ក្តិ ឬការថ្លោះធ្លាក់យសស័ក្តិ; ៥- និន្ទា ការតិះដៀល; ៦- បសំសា ការសរសើរ; ៧- សុខៈ ការបានសុខ; ៨- ទុក្ខៈ ការបានទុក្ខ ។ លោកធាតា ឬ —ធាត្ឫ អ្នកបង្កើតលោកគឺព្រះព្រហ្ម ឬព្រះសិវៈ ( តាមលទ្ធិព្រាហ្មណ៍ ) ។ លោកធាតុ ( —ធាត ) ចក្រវាល, ទំហំលោកក្នុងមណ្ឌលចក្រវាលមួយៗ ។ លោកនាថ អ្នកដែលជាពំនាក់របស់សត្វលោក គឺព្រះសម្មាសម្ពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថា ព្រះព្រហ្ម, ព្រះសិវៈ, ព្រះនារាយណ៍ ។ លោកនាយក (—យក់) អ្នកដឹកនាំសត្វលោក ( ព្រះសព្វញ្ញុពុទ្ធ ) ។ លោកនិន្នាទ ( —និន-នាត ) សូរសព្ទគឹកកងក្នុងលោក; ដំណើរល្បីលេចឮសាយសុសក្នុងលោក ។ លោកនិយម ( —យំ ) ធម្មតារបស់លោក ។ លោកនិស្សរណធម៌ (—និស-សៈរ៉ៈណៈធ័រ ) ធម៌ជាគ្រឿងរលាស់ខ្លួនចេញចាកលោក ( លោកុត្តរធម៌ ) ។ លោកនិស្សិត ដែលអាស្រ័យនៅក្នុងលោក, មនុស្សឬអ្វីៗទាំងអស់ដែលមាននៅក្នុងលោក ។ លោកន្តគូ ( លោក័ន-តៈគូ; បា. < លោក + អន្ត “ទីបំផុត” + គូ “អ្នកដល់”) អ្នកដល់នូវទីបំផុតលោក ( ព្រះខីណាស្រព ) ។ លោកន្តទស្សី ( លោក័ន-តៈទ័ស-សី; បា. < លោក + អន្ត “ទីបំផុត” + ទស្សី “អ្នកឃើញ” ) អ្នកឃើញទីបំផុតលោក គឺអ្នកឃើញព្រះនិព្វាន ( ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត ) ។ លោកន្តរ ( លោក័ន-តៈរ៉ៈ ឬ លោកន់-ដ; បា. < លោក + អន្តរ “ចន្លោះ” ) ទីឬប្រទេសជាចន្លោះលោក; ឈ្មោះនរកនៅត្រង់ចន្លោះលោក ( ហៅលោកន្តរនរក ក៏បាន ) ។ លោកន្ដរិកសត្វ ( លោក័ន-តៈ រ៉ិកៈស័ត ) សត្វដែលកើតក្នុងលោកន្តរនរក ។ លោកបថ ឬ —បទ ( —បត់ ) ផ្លូវលោក គឺសណ្ដាប់ធ្នាប់, បែបបទ, ទំនៀមរបស់សត្វលោក; ទំនៀមស្រុកទេស ។ លោកបាល អ្នករក្សាលោក គឺមហារាជ ៤ អង្គជាអ្នកគ្រប់គ្រងរក្សាលោក ( ម. ព. ចតុលោកបាល ផង ) ។ លោកបិតាមហា ( សំ. បា. —បិតាមហ ) ជីតារបស់សត្វលោក គឺមហាព្រហ្ម ( តាមលទ្ធិព្រាហ្មណ៍ ) ។ លោកប្បវត្តិ ឬ —ប្រវត្តិ ( —ប៉ៈវ័ត ឬ —ប្រវ័ត ) ពង្សាវតារលោក ។ លោកប្រទីប ប្រទីប ( ពន្លឺ ) របស់លោក ( ព្រះសព្វញ្ញុពុទ្ធ ) ។ លោកប្រសិទ្ធ ដែលប្រាកដ, ជាក់ច្បាស់ដល់ពួកមនុស្សទួទៅ, ដែលមានគេដឹងឬស្គាល់ពេញពាស ។ លោកយាត្រា ដំណើរ, ការប្រព្រឹត្តទៅរបស់លោក; កិច្ចការរបស់មនុស្ស; ការរស់នៅ របស់សត្វលោក ។ លោកវឌ្ឍនៈ ឬ —វុឌ្ឍិ សេចក្ដីចម្រើនរបស់លោក ។ លោកវាទ ឬ —វោហារ សម្ដីឬវោហាររបស់លោក ។ លោកវិជ្ជា ឬ —វិទ្យា វិជ្ជាសម្រាប់លោក ( តាមសម័យនិយម ) ។ លោកវិទ អ្នកចេះវិជ្ជាសម្រាប់លោក ។ លោកវិទូ អ្នកដឹងច្បាស់នូវលោក ( ព្រះសម្មាសម្ពុទ្ធ ) ។ លោកវិនាស សេចក្ដីវិនាសលោក, ការប្រល័យលោក ។ លោកសក្ខី ឬ —សាក្សី ( សំ. —សាក្សិន៑ ) បន្ទាល់របស់លោក គឺភ្លើង; ព្រះព្រហ្ម ។ លោកសង្គ្រោះ ( សំ. —សំគ្រហ ) ការសង្គ្រោះមនុស្សមិនរើសមុខ, ការជួយទំនុកបម្រុងមនុស្សផងគ្នាឲ្យបានសុខ, ឲ្យកើតសន្តិភាព ។ លោកសណ្ឋាន ទ្រង់ទ្រាយ ឬបែបភាពពិភពលោក, ភូគោល ។ លោកសន្តិភាព សេចក្ដីស្ងប់របស់លោក ។ លោកសន្តិសុខ ដំណើរសុខសាន្តរបស់លោក ។ លោកសន្និវាស ពពួកសត្វដែលនៅអាស្រ័យក្នុងលោក, ពួកមនុស្ស; លោកទាំងអស់ ។ លោកសព្ទ ( —ស័ប ) សូរសព្ទរបស់លោក; ភាសាសម្ដីរបស់សត្វលោក ។ លោកស្ថិតិ ដំណើរស្ថិតនៅរបស់លោក, ដំណើរដែលលោកតាំងនៅតាមកាលកំណត់; អាយុផែនដី ។ លោកហាស ឬ —ហាសៈ សេចក្ដីរីករាយសប្បាយរបស់ពួកមនុស្ស ។ ល ។ លោកាធិបតី ( —ធិ ប៉ៈដី; សំ. បា. —តិ < លោក + អធិបតិ ) អធិបតីរបស់លោក ( មហាព្រហ្ម ); ម្ចាស់របស់លោក, ម្ចាស់ទ្វីប ( ស្ដេចចក្រពត្តិ ) ។ លោកាធិបតេយ្យ ( —ធិប៉ៈតៃ ) ការប្រកាន់យកលោកជាធំ គឺការខ្លាចចិត្តពួកមនុស្សផងគ្នា; ការប្រុងប្រយ័ត្នមិនហ៊ានធ្វើអំពើអាក្រក់ ព្រោះខ្លាចគេដឹង នឹកខ្មាសគេទុកជាមុន ។ លោកាធិប្បាយ ឬ លោកាភិប្រាយ ( បា. < លោក + អធិប្បាយ ឬ សំ. < លោក + អភិប្រាយ ) សេចក្ដីអធិប្បាយអំពីលោកសណ្ឋាន ។ លោកានុវត្តន៍ ឬ លោកានុវត្តិ ( —វ័ត; បា. < លោក + អនុវត្តន ឬ អនុវត្តិ ) ការប្រព្រឹត្តតាមលោក គឺការអនុលោមតាមបែបបទរបស់មនុស្សផងគ្នា, ការយកតម្រាប់គ្នា ។ លោកាមិស ឬ —សៈ ( បា. —ស; សំ. —ឞ, < លោក + អាមិស ឬ —ឞ )នុយរបស់សត្វលោក គឺបញ្ចកាមគុណ ( រូប, សំឡេង, ក្លិន, រស, សម្ផស្ស ) ។ លោកាយតៈ ឬ លោកាយតសាស្ត្រ ( —យ៉ៈតៈ ឬ —សាស) គម្ពីរសម្ដែងគតិលោកដែលមានដំណើរសេចក្ដីរយីករយាកមិនគួរជឿ ឬគម្ពីរដែលមានសេចក្ដីបដិសេធថាឋានសួគ៌ឋាននរកមិនមាន ។ លោកាយតិកៈ ( —យ៉ៈតិ-កៈ)អ្នកដែលស្ទាត់ជំនាញខាងលោកាយតសាស្ត្រ; បើស្ត្រីជា លោកាយតិកា ។ លោកុត្តរ ( —កុត-តៈរ៉ៈ ឬ —កុត-ដ; បា. < លោក + ឧត្តរ “ឆ្លង; ប្រសើរ, ក្រៃលែង, លើសលែង” ) ឬ លោកុត្តរធម៌ ធម៌ចម្លងសត្វឲ្យចេញផុតចាកលោក គឺ មគ្គ ៤, ផល ៤, និព្វាន ១; ហៅថា នព្វលោកុត្តរធម៌ ក៏បាន ( ព. ពុ. ) ។ លោកុត្តរចិត្ត ( —កុត-តៈរ៉ៈចិត ) ចិត្តដែលឆ្លងផុតចាកលោក គឺចិត្តរបស់អរិយបុគ្គល ដែលបានសម្រេចមគ្គផលហើយ ( ព. ពុ. ) ។ លោកុត្តរសម្បត្តិ ( —កុត-តៈរ៉ៈសំប័ត ) មគ្គផលនិព្វាន ( ព. ពុ. ) ។ លោកុត្តរាភិសម័យ ( —កុត-តៈរ៉ាភិសៈម៉ៃ; បា. < លោក + ឧត្តរ + អភិសមយ) ការបានសម្រេចមគ្គផល ( ព. ពុ. ) ។ លោកុត្តរារិយមគ្គ ( —កុត-តៈរ៉ារ៉ិយៈម័ក; បា. < លោក + ឧត្ដរ + អរិយ + មគ្គ ) ផ្លូវរបស់អរិយបុគ្គលសម្រាប់ឆ្លងចាកលោក ( ព. ពុ. ) ។ លោកេស ( បា. < លោក + ឦស ឬ សំ. —ឦឝ “ដែលជាធំ” ) អ្នកដែលជាធំ ឬជាចម្បងជាងសត្វលោក គឺព្រះសម្មាសម្ពុទ្ធ ( តាមលទ្ធិព្រាហ្មណ៍ថា មហាព្រហ្ម ) ។ លោកេស្វរ: ( —កេស-ស្វៈរ៉ៈ; សំ. < លោក + ឦឝ្វរ “ដែលជាធំ”; បា. លោកិស្សរ < លោក + ឥស្សរ ) អ្នកដែលជាធំក្នុងលោកឬជាងសត្វលោក។ នាមរបស់ពោធិសត្វដែលពួកពុទ្ធសាសនិកខាងឧត្តរនិកាយឬមហាយានសន្មតដោយផ្សែផ្សំតាមមតិរបស់ខ្លួន, ប្រកាសជំនឿថាជាធំខាងការបីបាច់រក្សាសត្វលោក ក្នុងសាសនារបស់ព្រះសក្យមុនីគោតម, ផ្គូធៀបគ្នានឹងមហាព្រហ្មឬវិស្ណុរបស់ពួកព្រាហ្មណ៍ ( ហៅ អវលោកេស្វរៈក៏បាន ) ។ ល ។ ភាជនលោក ( ភាជៈនៈលោក ) ប្រទេសសម្រាប់សត្វលោកនៅអាស្រ័យ, កន្លែងកើតស្លាប់របស់ពពួកសត្វ ។ ទេវលោក ឋានសួគ៌ ។ បរលោក ( ប៉ៈរៈ— ឬ ប-ល៉ោក ) លោកខាងមុខ ។ បេតលោក ឬ ប្រេត— ( ប៉េតៈ— ឬ ប្រេតៈ— ) ឋានប្រេត, លំនៅរបស់ពួកប្រេត ។ ព្រហ្មលោក ឋានព្រហ្ម ។ មនុស្សលោក ឋានមនុស្ស; មនុស្សប្រុសស្រី ។ យមលោក ឬ អបាយលោក អបាយភូមិ ។ សត្តលោក ឬ សត្វ— ពពួកសត្វ។ ឥធលោក ( អ៊ិធៈ— ) លោកនេះ, ជាតិនេះ ។ ឱកាសលោក ( ឱកាសៈ— ) ភាគអាកាស ។ ល ។
👉ថ្នាក់ពាក្យជា បុសសព្វនាម
មានន័យថា ព្រះអង្គ; អ្នក; គាត់ ។ ពាក្យគោរពសម្រាប់និយាយជាជំនួសឈ្មោះបុគ្គលថ្នាក់ខ្ពស់ជាងខ្លួន ឬថ្នាក់ស្មើនឹងខ្លួន ដែលត្រូវនិយាយទៅរកឬដែលត្រូវនិយាយដល់ ។
ឧទាហរណ៍៖ អញ្ជើញលោកពិសា !; លោកមិនអញ្ជើញមកទេ ។
សម្រាប់ប្រើផ្សំពីខាងដើមនាមនាម ដែលគួរប្រកបដោយសេចក្ដីគោរព ។
ឧទាហរណ៍៖ លោកអ្នកឧកញ៉ា**. . . , លោកអភិបាលខែត្រ, លោកនាយ, លោកឪពុក, លោកគ្រូ, លោកតា, លោកយាយ, លោកមា, លោកក្មួយ ។ ល ។ **ពាក្យ “ឧកញ៉ា” ត្រូវបានកែតម្រូវពីពាក្យដើម “ឲកញ៉ា” ដោយហេតុថាពុំមានពាក្យ “ឲកញ៉ា” ទេ អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។
សម្រាប់ហៅបព្វជិតទាំងពួង ។
ឧទាហរណ៍៖ និមន្តលោកឆាន់ ។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (130)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)